ដំណឹងបន្ទាន់ៈ

បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្ត ពីបទមនុស្សឃាត Print E-mail
Written by ភ្នំពេញដេលីញូវ   
Tuesday, 23 April 2013 00:21
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៣ លោកអ៊ុំ សុផល អធិការ​ ដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជូន ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ                                       សាត បូរិន ភេទប្រុសអាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងប៉ោយប៉ែត  មានដើមកំណើត នៅស្រុក ព្រះនេត្រព្រះ                                            ខេត្ត បន្ទាយមានជ័យ ។ ជនសង្ស័យដែលត្រូវ បាននគរបាលចាប់ខ្លួននោះ គឺរូបគេបានធ្វើសកម្មភាព ចាក់សម្លាប់ទៅលើ ជនរងគ្រោះ                                   ឈ្មោះ តូនី ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេ លា ម៉ោង ០៤ល្ងាច                              ​​​    ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៣ នៅកន្លែងកើតហេតុ ចំណុចរ៉ារថភ្លើងចាស់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបានធ្វើសកម្មភាព ចាក់សម្លាប់រួចជនសង្ស័យបានរត់គេចខ្លួន ក្រោយមកទើប សមត្ថកិច្ចតាមប្រមាញ់រហូត ឈានដល់ការចាប់ខ្លួនបានភ្លាមៗតែម្តង ។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឱ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាព ចាក់ សម្លាប់ទៅលើឈ្មោះ តូនី ដោយប្រើដែកស្រួចពិតប្រាកដមែន ជនសង្ស័យបានសារភាពទៀតថា កន្លងមករូប គេធ្លាប់បានជាប់ពន្ឋនាគារចំនួន៣លើកហើយ ពោលគឺទី១     ជាប់ពន្ឋនាគារចំនួន២ឆ្នាំ ជាប់ពីបទចោទ ប្លន់ ត្រាក ទ់រ័ ទី២ ជាប់គុកចំនួន០៦ខែពីបទលួច និងទី៣ ជាប់គុកចំនួន៦ខែពីបទប្រើប្រាស់ថ្នាំញៀន ។
យ៉ាងណាក៏ដោយ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ទៀតថា ជនសង្ស័យពេលនេះ លោកបាន កសាងសំណុំរឿងរួចហើយ ហើយបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ខេត្តបន្ទាយមានជ័យ ។

Comments ()

 
រថយន្ត ធ្លាក់ពីចុងស្ពាន សា្លប់អស់៣នាក់ Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 22 April 2013 11:55

នៅ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣  វេលា​ម៉ោង​១១​និង​២៥នាទី មាន​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​បង្ករ​ដោយ​ រថយន្ត​កូរ៉េ​១​គ្រឿង ដឹក​ផ្លែ​ឈើ​ពី​ខេត្ត​កោះកុង ទៅ​ភ្នំពេញ បាន​ ធ្លាក់​ពី​លើ​ផ្លូវ​កោង​ចុង​ស្ពាន​តាតៃ​ត្រើយ​ខាង​លិច ស្ថិត​ក្នុង​ភូមិ​អណ្លុងវ៉ាក់ ឃុំ​តាតៃ ស្រុកកោះកុង ខេត្តកោះកុង ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣១-១៣២ ដែល​មាន​ចំងាយ​២០គីឡូ ពី​ទី​រួម​ខេត្ត ក្នុង​រថយន្ត​មាន​មនុស្ស​ចំនួន​៣នាក់ ប្រុស​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ។

ជន​រង​គ្រោះ​ទី១.ឈ្មោះ ចាន់ ស៊ីដារ៉ារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​នៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មុខរបរ (អ្នក​បើកបរ​រថយន្ត), ទី២.ឈ្មោះ វ៉ា ភេទប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​ជា​មួយ​អ្នក​បើក​បរ (ជាប្រូឡាន ) និង​ទី៣ មិន​ស្គាល់​អត្ត​សញ្ញាណ ភេទ​ប្រុស អ្នក​រួម​ដំណើរ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គ្រោះថ្នាក់​ចរាចរណ៏​នេះ​បណ្តាល​មក​ ពី​អ្នក​បើក​បរ​ដល់​ចំណុច​ផ្លូវ​កោង​ខ្វះ​ប្រុង​ប្រយត្ន័ និង​ងងុយ​ដេក​ទើប​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង ។

 

Comments ()

 
ចៅហ្វាយខេត្ត ឡើងថ្មី​១០រូប​ ជានរណាខ្លះ Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 19 April 2013 22:21

ខាងក្រោមនេះជា​ឈ្មេាះលោក អភិបាលខេត្តនឹងក្រុង​ទាំង​១០ រូប​ដែលនឹង​ត្រូវឡើងកាន់ដំណែង ជំនួស​លោកអភិបាលខេត្តចាស់ ដែលបានចូលនិវត្តន៏។

- លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានីភ្នំពេញឡើងជំនួសលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ

 ២- លោកឧត្តមសេនីយ៍ទោ ឃឹម ប៊ុនសុង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ជំនួសលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប

 ៣- លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ ជំនួសលោក ន់ ន់ អភិបាលខេត្តកំពង់ធំ

 ៤- លោក លន់លឹមថៃ អភិបាលរងខេត្តកំពង់ចាម ជំនួសលោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម

 ៥- លោក កុល សំអុល អភិបាលរងខេត្តកណ្តាល ជំនួសលោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង

 ៦- លោក ផៃ ប៊ុនឈឿន អភិបាលរងខេត្តកណ្តាល ជំនួសលោក ឈុន ស៊ីរុន អភិបាលខេត្តកណ្តាល

 ៧-​លោក អ៊ូ សំអ៊ួនអភិបាលរងខេត្តកណ្តា ជំនួសលោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ

 ៨- លោក ទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អ៊ុង អឿនអភិបាលខេត្តបន្ទាយមានជ័យ

 ៩- លោក ថាវី អភិបាលរងខេត្តព្រះវិហារ ជំនួសលោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័

 ១០- លោក អេង ប៊ុនហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី ជំនួសលោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគីរី

ប្រសិនបើ​ឈ្មេាះ​ខាងើនេះត្រឹម​ត្រូវ​មែន នេាះ​បញ្ជាក់ថា​ ចៅហ្វាយខេត្តដែលឡើងថ្មីនេះ ភាគច្រើនលើសលុប ជា​ចៅហ្វាយខេត្តរង លើកលែងតែ​លោក ឃឹមប៊ុនសុង​ដែលជា​មេទាហ៊ាន។

ម្យាងទៀត ក៏មានមន្រ្តី​មួយចំនួន​មិនសូវ​គេ​ស្គាល់ដែរ។

Comments ()

 
ចាប់បានចោរលួចឡាន Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 19 April 2013 09:40
នៅវេលាម៉ោង ០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៩ខែមេសាឆ្នាំ២០១៣ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនល្មើស  លួច រថយន្ត នៅចំណុច ផ្លូវ ២៩១ កែង៥២៨ ខណ្ឌទួលគោក ឈ្មោះ ហេង រ៉ាជ័យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២៨E0 សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់ សុធារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ៧មករា ស្រុកមេមត់ ខេត្តកំពង់ចាម បានចេញពីផឹកស៊ី នៅម្តុំ ផែថ្ម ខណ្ឌដូនពេញ បន្ទាប់មកក៏ចេញពីហាង បើករថយន្តមកមើលបងប្អូនឈឺ នៅគ្លីនីក ម្តុំស្តុប ទេពផន ដោយធ្វើ ដំណើរតាមផ្លូវ អង់តែន ទួលគោក។ ពេលមកដល់ ចំណុចកើតហេតុ ជនរងគ្រោះក៏បាន ឈប់រថយន្ត តែមិនបានដកសោរទេ រួចចុះទៅនោម ភ្លាមនោះក៏មានជនសង្ស័យមកធ្វើ សកម្មភាព លួចយករថយន្ត រួចជិះមកតាមផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ហើយបាន បើករថយន្ត បុករបងផ្ទះអ្នកដទៃ ពេលកំលាំងល្បាតរបស់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានឃើញមាន ការសង្ស័យ ក៏ឃាត់សាកសួរ បានឃើញអាវុធខ្លី (ជ័រ) នៅជាប់ខ្លួនជនសង្ស័យ ក៏នាំខ្លួនយកមក អធិការដ្ឋានតែម្តង។ បច្ចុប្បន្ន ជនល្មើស និងអាវុធខ្លី (ជ័រ) ០២ដើម(ជារបស់ជនល្មើស) និងរថយន្ត ០១គ្រឿង ម៉ាក រ៉េហ្វ័រ ពណ៌ ខ្មៅ ស៊េរី១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2B 0221 (ជារបស់ជនរងគ្រោះ) កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវីធីច្បាប់។

Comments ()

 
ចាប់បាន ឃាតករសំឡាប់ ជនជាតិជប៉ុន Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 19 April 2013 09:32
ប្រភពពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា  បានស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្មលើជនជាតិជប៉ុនឈ្មោះKITAKURA KOSEI ហើយបានបញ្ជូនទៅតុលាការសាលាដំបូងនាព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៣នេះ ។

គួរបញ្ជាក់ថាកាលពីអាធ្រាតថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ មានករណីឃាតកម្មលើ ជនជាតិជប៉ុនឈ្មោះ KITAKURA KOSEIភេទប្រុស អាយុ ៤៤ ឆ្នាំ នៅចំណុចអាផាតមិន(Apartment) ម៉ាលីយ៉ា ផ្ទះលេខ២៣ ផ្លូវ ២៨៨ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីររូបមាន ៖

១-ឈ្មោះ អ៊ិន សុខឆេង ហៅ អេង ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ

-ថ្ងៃ/ខែ/ឆ្នាំកំណើត ៖ ២៣ កញ្ញា ១៩៩១

-មុខរបរ ៖ មិនពិតប្រាកដ

-ទីកន្លែងកំណើត ៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

-អាសយដ្ឋានបច្ចុប្បន្ន ៖ ផ្ទះជួល ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ភ្នំពេញ។

-ប្រពន្ធឈ្មោះ ម៉ៅ ស្រីមុច

-ឪពុកឈ្មោះ អ៊ិន គា មុខរបរ នៅផ្ទះ អាយុ៦០ ឆ្នាំ

-ម្តាយឈ្មោះ គង់ សុខ មុខរបរ នៅផ្ទះ អាយុ ៥៥ ឆ្នាំ

២-ឈ្មោះ ពៅ ណុច ភេទប្រុស អាយុ ២៨ ឆ្នាំ

-ទីកន្លែងកំណើត ៖ ភូមិ ឃុំ ល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល

-អាសយដ្ឋានបច្ចុប្បន្ន ៖ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្នុងបង្ក្រាបនេះសមត្ថកិច្ចបានរកឃើញភស្តុតាងរួមមាន៖

-អាវុធខ្លីម៉ាកK59 លេខ៥២០២ ចំនួន០១ដើម, បង់០១ និងគ្រាប់ចំនួន០៦គ្រាប់

-ម៉ូតូ ម៉ាកហុងដា ឆាលី ០១ គ្រឿង និងម៉ាកហុងដា ឌ្រីម C125 ស៊េរី២០១៣  ០១ គ្រឿង, រ៉ឺម៉កម៉ូតូកង់បី ០១ គ្រឿង

-លិខិតឆ្លងដែនជនជាតិអាល្លឺម៉ង់ ០១ ច្បាប់ លេខA 1606336

-ទូរស័ព្ទម៉ាកNokia ០១ គ្រឿង ,ម៉ាកLG ០១ គ្រឿង និងម៉ាកអាយហ្វូន 3G ០១ គ្រឿង

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឈ្មោះ ពៅ ណុច ចំនួន ០១ ៕

Comments ()

 
ភ្នំពេញ= មកពីដើរលេង ត្រូវចោរប្លន់អស់៤​ម៉ឺន​ដុល្លារ Print E-mail
Written by ភ្នំពេញដេលីញូវ   
Thursday, 18 April 2013 06:10

កាលពីរាត្រីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងនិង៣០នាទី នៅចំណុចផ្ទះលេខ  មាន អំពើប្លន់ ប្រដាប់អាវុធនៅផ្ទះ១៩៩A ផ្លូវលេខ៥១៦ ក្រុម៥២ភូមិ១៣សង្កាត់បឹងកក់ទីខណ្ឌទួលគោក។ ជនរងគ្រោះដោ យអំពើប្លន់នេះត្រូវគេឈ្មោះយ៉ាន់វណ្ណយ៉ង ភេទប្រុស អាយុជាង៤៤ឆ្នាំមុខរបរជាមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ក្រិមចោរដែលជិះមូតូ បានវាយនឹងស្នាប់កាំភ្លើងត្រូវចិញ្ចើមខាងស្តាំបណ្តាលអោយម្ចាស់ផ្ទះរងរបួស។ជនរងគ្រោះជាប្រពន្ធត្រូវបានគេស្គាល់ឈ្មោះថោង នីអាយុ៤០ឆ្នាំមុខរបរលក់គ្រឿងបន្លាស់រថយន្តស្នាក់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះរួមមានប្រពន្ធនិងកូនមានគ្នានាក់បានជិះរថយន្តគ្រឿង ម៉ាកប្រាដូស៊េរីឆ្នាំ២០០៧ពណ៌ពាក់ស្លាកលេខភ្នំពេញ​ 2I-4707 ធ្វើដំណើរកម្សាន្តនៅកោះពេជ្រ។ លុះពេលត្រឡប់មកពីកោះពេជ្រវិញ ក៏បើករថយន្តចូលទៅក្នុងផ្ទះដោយអោយកូនប្រុសជាអ្នកបើករបង និងទ្វាផ្ទះ។ នៅពេលរថយន្តជនរងគ្រោះបើកចូលទៅដល់ក្នុងផ្ទះទៅហើយក៏ស្រាប់តែមានជនល្មើសនាក់ជិះម៉ូតូចូលតាមពីក្រោយ ហើយក៏បានធ្វើសកម្មភាពប្លន់តែម្តង ដោយជនល្មើសម្នាក់ដកកាំភ្លើងវាយនិងភ្ជង់​​ជនរងគ្រោះជាប្តីដោះយកចិញ្ចៀនពេជ្រ។ ចំណែកជនល្មើសម្នាក់ទៀតស្ទុះទៅភ្ជង់ជនរងគ្រោះជាប្រពន្ធដោះយកខ្សែកពេជ្រនិងដណ្តើមយកកាបូបលុយ ហើយជិះម៉ូតូគេចខ្លួនបាត់។

សរុបជាប្រាក់ទាំងអស់ប្រមាណម៉ឺនដុល្លារ។

 

 

Comments ()

 
«StartPrev12345678910NextEnd»

Page 6 of 307
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី 19 ​ខែ ឧសភា​ឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED
feed-image Articles