| ប្រពន្ធទៅមើលគេរាំ ប្តីបែកគំនិតចាប់រំលោភប្អូនថ្លៃ |
|
|
| Written by ភ្នំពេញដេលីញូវ |
| Tuesday, 29 May 2012 12:41 |
|
ក្នុងទឹកមុខភិតភ័យ និង ស្លេកស្លាំងទំនងជាបាក់ ស្បាតដោយសារតែ មានរឿងរ៉ាវដ៏ជូរចត់ និង តក់ស្លុត កន្លងមក នាងតូចច្រឡឹងដែលមាន អាយុទើបតែ ១៣ ឆ្នាំនោះ ហាក់បីដូច ជាស្ទាក់ស្ទើរ និង ភិតភ័យមិនចង់ និយាយរឿងរ៉ាវ ដែលបានកើតឡើង នៅពេលកន្លងមកជាមួយមនុស្សប្លែក មុខឡើយ ។ នៅពេលជួបអ្នកយក ព័ត៌មានយើងដែល ជាអ្នកប្លែកមុខ នោះ នាងមិនហ៊ាននិយាយមកកាន់ យើងឡើយ ប៉ុន្តែដោយសារបងស្រី នាងប្រាប់ថា “អត់អីទេអូន ចូរអូនប្រាប់ រឿងរ៉ាវដ៏គួរឱ្យឈឺចាប់របស់អូនទៅ” ទើបនាងនិយាយទាំងទឹកភ្នែក និង អួលដើម-កថាៈ “ខ្ញុំត្រូវបងថ្លៃរំលោភ នៅឯស្រុកថ្មពួកហើយរឿងរ៉ាវទាំងនេះ ត្រូវបានបងស្រីប្តឹងប៉ូលិសហើយ ។
នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១២ នគរបាល ស្រុកថ្មពួក បានចាប់បុរសម្នាក់ឈ្មោះ អ.ស. នៅក្នុង ឃុំគោករមាស ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងរបស់ប្អូនថ្លៃដែលជាកុមារីរងគ្រោះ ប្តឹងពីបទចាប់រំលោភនាងកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១២ នៅគ្រាដែលប្រពន្ធជនសង្ស័យ និង ត្រូវ ជាបងស្រីរបស់ខ្លួនទៅមើលគេរាំធុងបាស់ ។ បុរស សង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អ.ស. អាយុ ២០ ឆ្នាំ បុរសសង្ស័យចាប់រំលោភប្អូនថ្លៃស្រីនេះ មានប្រពន្ធឈ្មោះ ធ.រ. អាយុ ២១ ឆ្នាំ ទើបសម្រាលកូន ។ Comments () |
ព័ត៌មានថ្មីបំផុត
- ហេតុផល ៦ យ៉ាងដែលនាងឈប់ចង់រួមភេទ
- ល្បែងលើគ្រែមិនមែនដើម្បីសេចក្តីសុខស្រួលតែម៉្យាង ប៉ុន្តែ...ដើម្បីសុខភាពផងដែរ
- មើលចរិតមនុស្សនៅពេលផឹកស្រា
- ស្ត្រី និង ការសម្រេចបំណងដោយខ្លួនឯងជារឿងធម្មជាតិ
- បន្ថែមរសជាតិផ្លូវភេទ
ព័ត៌មានចាស់
- ជីវិតស្គាល់តែការឈឺចាប់ជាមួយកូនៗពេលប្តី ចុះចោលទៅមានស្រីថ្មី
- ប្រពន្ធដើមស្ម័គ្រយកប្តីរួមគ្នា រស់ក្រោមដំបូលតែមួយ
- ពស់ថ្លាន់ ៧ ក្បាលកំពុងរស់នៅក្នុងវត្តជាមួយព្រះសង្ឃ
- ក្លាយជាអ្នកទោសពីរខែ ព្រោះនាំប្រុសស្នេហ៍ឡើងផ្ទះសំណាក់ក្បត់ប្តី
- វប្បធម៌ត្រីឆ្តោស៊ីកូនឯង
- សុំហូបឆ្ងាញ់ ស្លៀកថ្មីនាទីចុងក្រោយ
- ខាំប្រដាប់ភេទប្រពន្ធរហូតដល់ស្លាប់
- មើលរឿងសិច ចាប់ប្អូនអាយុ ៩ ឆ្នាំ រហូតសន្លប់
- គ្រូស្រីបារមីស្តេចព្រះឥន្ទ្រចក្រធារាជ្យ ព្រះរាជជីតាចូលសណ្ឋិត
- បុរសពោះម៉ាយកូនដប់បួននាក់ យកប្រពន្ធផ្ទុកមេរោគអេដស៍
ព័ត៌មានបន្ទាប់









