| រថយន្តអង្គរដំណើរការដោយប្រព័ន្ធបញ្ជាពិសេស |
|
|
| សរសេរដោយ ភ្នំពេញដេលីញូវ |
| សុក្រ, 12 មិនា 2010 02:35 |
|
រំលេចដោយពន្លឺផ្លេកៗដែល ចាំងចេញពីពណ៌ប្រាំពីរយ៉ាង លាយចូលគ្នា និង រាងតូច ច្រឡឹងបានធ្វើឱ្យរថយន្ត មួយគ្រឿងហាក់បី ដូចជាខុសប្លែកចម្លែកពីរថយន្តដទៃទៀត ។ រថយន្តដ៏ប្រណីតមួយនេះ មានឈ្មោះថា អង្គរ ដែលជា រថយន្តបង្កើតដោយ ស្នាដៃកូនខ្មែរពិតៗដំបូងបំផុត ដើរដោយប្រព័ន្ធបញ្ជាពិសេសដែលគេហៅថា Telepathically ។ ជាមួយនឹងទឹកមុខរីករាយលោកពូ ញាន ផល្លឹក ដែលជាវិស្វករបង្កើតរថយន្តអង្គរមានប្រសាសន៍ប្រាប់អ្នកយក ព័ត៌មានយើងថា “អង្គរមាន ចំណុចជាច្រើនខុសប្លែកពីរថយន្តធម្មតាផ្សេងៗទៀត ហើយអ្វីដែលពិសេសនោះគឺ អង្គរ អាចមានសមត្ថភាពដោយ Telepathically” ។ លោកពូបន្តថា “ដោយសារតែអង្គរមានសមត្ថភាពទំនាក់ទំនងពិសេសបែបនេះខ្ញុំគ្រាន់តែចង្អុលដៃទ្វាររថយន្ត និង បើកដោយឯងៗ ដោយមិនចាំបាច់ចាក់សោរ” ។ “ចំពោះកូនសោរវិញ ខ្ញុំបានធ្វើឡើងមានរាងជាប្រាសាទអង្គរវត្ត ហើយពុំមាននរណាម្នាក់អាចបើកបរ ឬ បញ្ជា រថយន្តនេះឡើយ បើទោះបីជាមានកូនសោក៏ដោយក្នុងករណីពុំមានការអនុញ្ញាតពីខ្ញុំ” ។ លោកពូបានបន្តថា ក្នុងករណីដែលមាននរណាម្នាក់ចង់លួច ឬ បើករថយន្តនេះដោយមិនមានការអនុញ្ញាត រថយន្តអង្គរនឹងចេញ សំឡេងព្រមានជាបន្តបន្ទាប់ដូចជាការបញ្ចោញសំឡេងប្រាប់ថាការបើកបររបស់លោកអ្នកពុំត្រឹមត្រូវ ទេ សូមព្យាយាមម្តងទៀត ។ មួយវិញទៀតអ្វីដែលធ្វើឱ្យគ្រប់បណ្តាអ្នកទស្សនាមានអារម្មណ៍មិននឹកស្មានដល់នោះគឺអង្គរ និង បញ្ចោញសំឡេង បញ្ជាក់ប្រាប់ អ្នកកំពុងបើកបរជានិច្ចនៅពេលអ្នកដែលនៅក្នុងរថយន្តអង្គុយខ្លាំងៗទៅលើវា ឬ ក៏នៅពេល អ្នកបើកបរបានបើករថយន្តរងការប៉ះទង្គិចខ្លាំងៗ ។ អាស្រ័យដោយសមត្ថភាពនៃការបង្កើតរថយន្តអង្គរនេះបានធ្វើឱ្យលោកពូ ផល្លឹក ដែលជាវិស្វករខ្មែរមួយរូបនេះ ត្រូវពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាក់ស្តែងមានបណ្តាញស្ថានីយទូរទស្សន៍ទាំងក្នុងស្រុក ក៏ដូចជាក្រៅ ស្រុកល្បីៗលើពិភពលោកដូចជា ជណណ្ប ពពជ។។។ បានមកធ្វើការសម្ភាសលោកពូទៀតផង ។ នៅពេលសួរដល់ថាតើមានអ្វីពិសេសទៀតក្រៅពីសមត្ថភាពអាចទាក់ទងដោយ Telepathically នោះលោកពូ បានញញឹមបន្តិច ហើយប្រាប់ថា “ដោយសារតែខ្ញុំចង់បង្កើតអ្វីដែលប្លែកៗនោះ ខ្ញុំបានរចនារថយន្តអង្គរនេះឡើយ ដោយបំពាក់គ្រឿងបរិក្ខារ មួយចំនួនដែលកើតចេញពីគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់ខ្ញុំ” ។ ទាក់ទងនឹងប្រវត្តិនៃការបង្កើតរថយន្តអង្គរនេះឡើងលោកពូ ផល្លឹក បានប្រាប់អ្នកយកព័ត៌មានដោយទឹកមុខ សញ្ជឹងគិតបន្តិចថា ដំបូងឡើយវាគ្រាន់តែជារូបគំនូរដែលគួរដោយកូនរបស់លោកពូ ប៉ុណ្ណោះតែដោយសារភាពជាអ្នក ចង់ចេះចង់ដឹងបានធ្វើឱ្យលោកពូសម្រេចចិត្តចាប់ផ្តើមសាងរថយន្តនេះឡើង ។ “វាពិតជាមានការលំបាកណាស់មុនពេល ដែលខ្ញុំអាចសម្រេចបានរថយន្តអង្គរនេះឡើង” លោកពូបញ្ជាក់ថា ដោយសារតែ រថយន្តនេះត្រូវបានបង្កើតឡើងចំណាយរយៈពេលយូរប្រមាណជា ២២ ខែ សម្រាប់រថយន្តមួយគ្រឿង ហើយរាល់បច្ចេកទេស ផ្សេងៗសុទ្ធសឹងតែកើតចេញពីគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ហើយបញ្ហាដែលសំខាន់នោះគឺយើងពុំ មានគ្រឿងបន្លាស់គ្រប់គ្រាន់ដូច្នោះហើយ ចំពោះម៉ាស៊ីនរថយន្ត និង ឧបករណ៍អេឡិចត្រូនិកមួយចំនួនប៉ុណ្ណោះដែល យើងត្រូវនាំចូលពីខាងក្រៅ ។ ទាក់ទងនឹងសំណួរថា តើលោកពូ និង មានគម្រោងអ្វីខ្លះសម្រាប់អនាគតនោះលោកពូ ញាន ផល្លឹក បន្តប្រាប់ថា “ឥឡូវនេះខ្ញុំពុំ ទាន់មានគម្រោងអ្វីនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខខ្ញុំនឹងមាន” ៕
Comments () |
ព័ត៌មានថ្មីបំផុត
- ចាប់រនុកក្នុង២នាក់នៅកាស៊ីណូណាហ្គាដាក់គុក
- ទីក្រុងភ្នំពេញនឹងមាន៨ខ័ណ្ឌ
- អ្នកទោសខ្មែរ ៥ នាក់អាមេរិក ចាប់មកកម្ម្ពុជាវិញ
- ជំនួបសម្តេចហ៊ុនសែននឹងអាប់ភីស៊ីតនៅថ្ងៃទី២៤ កញ្ញា
- ចោរប្លន់ស្រីម្នាក់ចេញ ពីកាស៊ីណូណាហ្គា
ព័ត៌មានចាស់
- ជប៉ុនជួយ ៦៧ ម៉ឺនដុល្លារសម្រាប់កម្ចាត់មីន
- ព័ត៌មានថ្មីពីអគ្គិភ័យនៅជាប់វត្តនាគវន្ត
- បុរស៦នាក់ពុលស្លាប់នៅបាតអណ្ដូងខេត្តកំពង់ចាម
- ចាប់ពួករាំស្រាតនឹងមើលស្រាត
- ប្រតិកម្មថៃចំពោះការធ្វើសមយុទ្ធយោធារបស់កម្ពុជា
- ផ្លូវរថភ្លើងថ្មីគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៣
- កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិកអំពីរឿងឧក្រិដ្ឋកម្មឆ្លងដែន និង ទេសចរណ៌ផ្លូវភេទ
- ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយជាមួយទឹកប្រាក់ចំនួន9.2លានដុល្លាអោយកម្ពុជា
- ម្តាយនិងកូនក្រមុំត្រូវប៉េអឹមចាប់ សម្រាតខោអាវ
- ព្រះអង្គម្ចាស់ ណារ៉ាឌីប៉ូក្លែងក្លាយ អាចប្រឈមនឹងវិធានការផ្លូវច្បាប់
ព័ត៌មានបន្ទាប់












