| ភ្លេងអារក្ខខ្មែរ ទទួលការគាំទ្រនៅបរទេស |
|
|
| សរសេរដោយ ភ្នំពេញដេលីញូវ |
| ច័ន្ទ, 08 កុម្ភៈ 2010 05:26 |
![]() តាំងពីដើមឆ្នាំ២០០៤មក ពោលគឺក្រោយពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសុំ បញ្ជូលវង់ភ្លេង «អារក្ខ» ឲក្លាយទៅជា សម្បតិ្តវប្បធម៌បេតិកភណ្ឌពិភពលោកនោះ ភ្លេងអារក្ខត្រូវបាន ផ្សព្វផ្សាយនៅបរទេសយ៉ាងទូលំទូលាយ ដើម្បីបង្ហាញឲពិភពលោក បានស្គាល់កាន់តែច្បាស់នូវអ្វី ដែលជាតម្លៃដែលគ្មានពីររបស់វប្បធម៌ដ៏ធំចំណាស់ យូរលង់មួយ នេះដែលប្រទេសជិតខាងយើងមិន អាចប្រដូចបាននោះ ។ ជាញឹកញាប់នៅមណ្ឌលវប្បធម៌បារាំងភ្នំពេញបានរៀបចំពិធីលៀងអារក្ខជូនភ្ញៀវជាតិ និង អន្តរជាតិទស្សនា ដែលក្រុមសិល្បៈ នេះបានរៀបចំសម្តែងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ។ លោក ឪក សុផុន ប្រធាន មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ ជាអ្នកដឹកនាំការសម្តែងភ្លេងអារក្ខ ឬហៅថា ការលៀងអារក្ខ នៅប្រទេស បារាំងបានធ្វើឲមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីអ្នកទស្សនារបស់បារាំង ដែលពួកគេចង់ដឹងនូវអ្វី ដែលវប្បធម៌ដ៏ចំណាស់ និងអាថ៌កំបាំងដែលបានកើតមាននៅលើទឹកដីដ៏ចំណាស់មួយនេះរាប់ពាន់ ឆ្នាំមកហើយ ។ នៅក្រុងប៉ារីសមានជនជាតិបារាំងជាច្រើននាក់បានទៅជួបអ្នកចូលរួមអារក្ខដែលកំពុង សណ្ឋិតចូលរូបហើយពួក គេបានសាក សួរនូវអ្វីៗជាច្រើនដែលទាក់ទងនឹងដំណើរជីវិតរបស់ពួកគេ ដែលប្រកាន់សាសនាទំនៀម ទំលាប់ផ្សេងៗខុសពីប្រទេសយើង ។ លោក ឪក សុផុន បានឲដឹងទៀតថា អារក្ខរបស់ខ្មែរគឺពិតជាបានបង្កើត ឡើងដោយមហាបណ្ឌិតអ្នកប្រាជ្ញខ្មែរដ៏កំពូលតាំងពី សម័យនគរភ្នំមកម្ល៉េះ ដែលបានបង្កប់នូវការអប់រំពិសេសគឺ ការអប់រំផ្លូវចិត្តតែម្តង ។ នៅក្នុងសង្គម ខ្មែរយើងទាំងមូល ពេលយើងជួបបញ្ហាស្មុគស្មាញអ្វីមួយនោះយើងធ្វើការបន់ស្រន់ ការបន់ស្រន់នេះ ហើយគឺជាការគោរពដល់អារក្ខដែលពេលនោះធ្វើឲអារម្មណ៍របស់យើងមានការធូស្បើយ និងហ៊ាន ប្រឈមមុខនិងបញ្ហាអ្វីមួយដោយសំអាងថា មានអារុអារក្ខតាមជួយថែរក្សាជាប់ជានិច្ច ។ ការបន់ស្រន់អារក្ខ គឺជាការអប់រំផ្លូវចិត្តដែលធ្វើការដាស់សតិអារម្មណ៍ និងស្មារតីឲមនុស្ស មានការភ្ញាក់រឭក មានសេចក្តី ក្លា ហាន ដែលជាជំនួយផ្លូវចិត្តរបស់មនុស្ស ។ ប៉ុន្តែមនុស្សទេដែល មានការយល់ខុសចំពោះអារក្ខនោះ ដោយសំអាងថា អ្វីៗទាំងអស់គឺត្រូវ តែពឹងផ្អែកលើអារក្ខទាំងស្រុងទៅវិញ ។ តាមពិត អារក្ខ គឺជាការផ្តល់កម្លាំងចិត្តសម្រាប់ជាផ្លូវនៃ ការដោះស្រាយបញ្ហាតែ ប៉ុណ្ណោះ ។ លោក ឪក សុផុន បានបញ្ជាក់ថា អារក្ខ អាចនិយាយថា ជាវិទ្យាសាស្រ្តនៃការអប់រំគំនិត ខ្ពស់សម្រាប់សង្គមខ្មែរទាំងមូលគ្រប់ ស្រទាប់វណ្ណៈឲចេះស្រលាញ់គ្នាជាធ្លុងមួយ ។ ដូចពាក្យមួយ តំណាលថា «បើក្រុមគ្រួសារមួយបែកបាក់គ្នា អារក្ខកាច់ » ។ សម្រាប់ប្រទេសជាតិក៏ដូច្នេះដែរ បើមិនឯកភាពគ្នានាំឲប្រទេស ជាតិបែកបាក់ ។ អារក្ខគឺជាការផ្សារភ្ជាប់រវាងមនុស្សទៅនឹងសកម្មភាពជាក់ ស្តែងរបស់គេ ។ មានចម្ងល់បានចោទសួរថា តើអារក្ខគឺជាអ្វី ? បើតាមការពន្យល់នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួនណាត បានបញ្ជាក់ថា អារក្ខគឺជាន័យថា« អ្នកថែរក្សា» តែបើតាមការបកស្រាយខ្លះថា«លទ្ធិជីវចលនិយម» គឺជាលទ្ធិជំនឿខ្មោចដូនតា និង អានុភាពអាថ៌ កំបាំងផ្សេងៗ ដែលបានជ្រួតជ្រាបយ៉ាងជ្រៅក្នុងអារម្មណ៍របស់ខ្មែររាប់សិបជំនាន់មកហើយ ។ នៅពេលឡើងអារក្ខ ឬគេហៅម្យ៉ាងទៀតថា លៀងអារក្ខ គេត្រូវមានវង់ភ្លេងអារក្ខដែលរួម មានមនុស្សដែលជា អ្នកចូលរូបអារក្ខ មានស្គរ សាដៀវ ប៉ីអ ទ្រចាប៉ីព្រមទាំងមានចម្រៀងជាច្រើន បទដែលធ្វើការអង្វរដល់រូបអារក្ខឲ ចូលសណ្ឋិត និងរៀបចំតង្វាយដល់អារក្ខជាច្រើនទៀត ដូចជា បាយសី ស្លាម្លូ ចេកទុំ ។ល។ សព្វថ្ងៃនេះ ពិធីលៀងអារក្ខ នៅត្រូវបានប្រជាពលរដ្ឋនៅជនបទស្រុកស្រែចម្ការប្រារព្ធធ្វើ ទៅតាមការនិយមរបស់អ្នកភូមិ ។ លោក សុផុន បានឲដឹងទៀតថា ការរៀបចំពិធីលៀងអារក្ខគឺ ដាស់តឿនរំឭកនូវការអប់រំដែលបង្កប់នូវភាពជឿជាក់ ឬ ជាយុទ្ធសាស្រ្តផ្លូវចិត្តសម្រាប់សង្គមខ្មែរទាំង មូលដែលប្រកបដោយភាពរីកចម្រើន ។
Comments () |
ព័ត៌មានថ្មីបំផុត
- ប្រាសាទវត្តឯក បេតិកភណ្ឌរងការខូចខាត
- ឧបករណ៍តន្រ្តីពីសម័យបុរាណរបស់ជនជាតិក្រឹង
- សម្បត្តិវប្បធម៏បុរាណដែល គេបោះបង់ចោល
- តំបន់វប្បធម៌-ធម្មជាតិនៅក្នុងប្រទេស ចិន ម៉ិកស៊ិក ប៊្រេស៊ីល បារាំង និង គិរីបាទី ត្រូវបាន បញ្ចូលជាបេតិកភណ្ឌពិភពលោក
- តំបន់ការពារបេតិកភ័ណ្ឌផ្ទះល្វែង៨០០ខ្នង
ព័ត៌មានចាស់
- បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែក
- ប្រាសាទបន្ទាយសំរែលាក់ខ្លួន
- ប្រាសាទបីកសាងឡើងអំពីឥដ្ឋ
- ពិធីឡើងអ្នកតារបស់បងប្អូនជនជាតិកួយ
- ប្រាសាទ ព្រះខ័ន កសាងលើបរិវេណសមុទ្រឈាម
- ទស្សនាប្រាសាទបេងមាលា
- ស្ពានបូរាណនៃស្តេចជំនាន់មុន
- ប្រាសាទលលៃទាក់ទាញភ្ញៀវទេសចរដោយសារគក់ទ្រូង
- ខ្លែងខ្មែរល្បីលើពិភពលោក
- ប្រាសាទវត្តអធ្វាល្អអស្ចារ្យតែពុំសូវមានអ្នកស្គាល់
ព័ត៌មានបន្ទាប់












