| ស្នេហា ខាត់ សុឃីម និង ចារ ឫទ្ធី មានបញ្ហា |
|
|
| សរសេរដោយ ភ្នំពេញដេលីញូវ |
| អាទិត្យ, 07 កុម្ភៈ 2010 08:14 |
|
កាលពីសប្តាហ៍មុននេះនៅលើពិធីប្រគុំ តន្រ្តីនៅស្ថានីយ៍ទូរទស្សន៍មួយ នាងខាត់សុឃីមបន្ទាប់ពីច្រៀងរាំញាក់ ចង្វាក់ Cha Cha Cha មួយបទមក នាងបាននិយាយកំប្លែងជាមួយ នាយចាបចៀន។នៅក្នុងឪកាសនោះ នាងបាន និយាយ ឃ្លាថា កើតមកមួយជាតិនេះមិនចង់ធ្វើជាមនុស្សស្រីទេ ជាតិក្រោយចង់ធ្វើ មនុស្សប្រុសវិញ ។ នាងនិយាយទៀតថា ប្រុសៗមិនគួរឲទុកចិត្តទេ គេគ្មានភាព ស្មោះត្រង់ជាមួយយើងទេ …។ បន្ទាប់ពីថ្ងៃនោះមកគេបានលេចឮពត៌មានថា ខាត់ សុឃីម បានឈ្លះទាស់ទែងគ្នាជាមួយលោក ចារ ឫទី្ធ ដែលប្តី មិនបានរៀបការ ហើយមានកូនប្រុសម្នាក់ជាមួយគ្នា ។ តាមពត៌មានពីអ្នកសិល្បករមួយរូបដែលធ្វើការនៅ TV5បានប្រាប់ថា ខាត់ សុឃីម ខឹង ចារ ឫទ្ធី ដោយសារ ខាត សុឃីម បានរកភ័ស្តុតាង ជាក់ស្តែងដោយឃើញលោក ចារ ឫទ្ធី បានទាក់ទងស្នេហាជាមួយស្រ្តីអ្នករាំ របាំម្នាក់របស់ TV5 ពត៌មាននោះបានអះអាងថា ខាត់ សុឃីម បានឃើញ ជាច្រើនដង ហើយក៏ទៅព្រមានស្រ្តីអ្នករាំរបាំនោះ ប៉ុន្តែស្រ្តីនោះមកតបតមកវិញព្រមទាំងបានដៀមដាមថា ខាត់ សុឃីម ចាស់ហើយ ល្មមមើលខ្លួនឯងផង ពីព្រោះនាងនៅក្មេង ហើយស្អាត បើចង់រករឿងទៅរករឿងលោក ចារ ឫទ្ធី ទៅ ។ តាមពត៌មានចចាមអា រាមថា លោក ចារ ឫទ្ធី កាន់តែឃ្លាតឆ្ងាយពីអ្នកនាង ខាត់ សុឃីម ហើយ ពីព្រោះ ខាត់ សុឃីម កាន់តែចាស់ រូមសម្រស់កាន់តែអន់ទៅៗ ។ ហើយ ខាត់ សុឃីម មានពេលខ្លះឈឺចាប់ ខ្លោចផ្សារហូត ដល់ចូល ច្រៀងរាំកំសាន្តដើម្បីបំបាត់ទុក្ខកង្វល់ ។ នៅពេលអ្នកយកពត៌មានបែកបាក់គ្រួសារនេះ អ្នកនាង ខាត់ សុឃីម និយាយថា ជាការធម្មតាការរស់នៅតែងតែមានរឿងអាក្រក់និងល្អ ។ ទោះបីជានាងបានព្យាយាម លាក់លៀមក៏ ដោយក៏តាមពាក្យចចាមអារាមបាននិយាយថា ស្នេហារបស់ ខាត់ សុឃីម និង ចារ ឫទី្ធ ឈានទៅដល់ការបែក បាក់នៅពេលខាងមុខនេះ ។
Comments () |
ព័ត៌មានថ្មីបំផុត
- គីម ការដាសសៀន ថតរូបជាមួយបុរសស្រាតដាក់ ក្របមុខទស្សនាវដ្តី Prestige
- សម្ពោធរឿង “កូនភ្លោះខ្ទើយចម្លែក”នៅថ្ងៃសៅរ៍នេះ
- តារាខ្មែរល្បីៗសុទ្ឋតែបានកែសម្ភស្ស
- តារាដែលមានលក្ខណៈអូសទាញជាង គេគឺនាង មេហ្គាន ហ្វុក
- អ៊ិន វរលក្ខណ៍ទេពី មកវិញ
ព័ត៌មានចាស់
- Rihanna លេងម៉ូតប្លែក
- ខៀវ សានសាណា រៀបការហើយនៅប្រទេសកាណាដា
- សុខ ស្រីនាងទទួលកាដូពីគូដណ្តឹងនៅថ្ងៃបុណ្យសង្សារ
- អោក សុមារីមានមិត្តប្រុសបារាំង
- អឿនដាលីសត្រៀមទៅរស់នៅអូស្ត្រាលី
- ទីវដាណែតលក់ហាងបន្ទាប់ពីយីអ៊ុនដាក់
- នេះគឺ ជាកំពូលអ្នកចំរៀងដ៏អាក្រក់អាក្រី
- ខៀវ សុខារ៉ាវី ពួនសំងំនៅផ្ទះ
- វ៉ាង ស្រីណូ :ខ្ញុំស្រកគីឡូដោយសារហត់
- ឆៃលី ដាឡែន ស្រាតឱបអេឡិច ចាន់ត្រា
ព័ត៌មានបន្ទាប់











