ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

ញឹម ចាន់ថន ថែទាំខ្លួនអោយឆាប់បានប្តីថ្មី Print E-mail
Written by ភ្នំពេញដេលីញូវ   
Wednesday, 12 October 2011 14:04

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១១ ក្នុងឱកាសធ្វើពិធីសម្ពោធ ដាក់បញ្ចាំងរឿង“ព្រះនាងព្រិលស” ដែលប្រព្រឹត្តទៅ នៅរោងភាពយន្ត លុច្ស អ្នកចូលរួមក្នុងពិធីនោះបានឮ ការប្រកាសរបស់ពិធីករម្នាក់និយាយចំពោះមុខភ្ញៀវចូលរួមទាំងអស់ថា ញឹម ចាន់ថន ជាតារាសិចស៊ី តែបើមុខវិញមើលមិនយល់ ។ គេមិនដឹងថា នោះជាការនិយាយលេងសើច ឬ ចំអកឡកឡាយឱ្យ ញឹម ចាន់ថន ? ចំណែក ញឹម ចាន់ថន វិញ បានប្រាប់ ថា នាងកំពុងតែថែទាំរូបរាងឱ្យស្អាតដើម្បីឆាប់បានប្តី ។

ជួបជាមួយ ញឹម ចាន់ថន តាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១ នាងបាននិយាយ រ៉ាយរ៉ាប់ប្រាប់ថា នាងមិនមានការអាក់អន់ចិត្តអ្វីទេចំពោះការដែលគេនិយាយថា មុខនាងមើលមិនបាននោះ ព្រោះពិធីករ ដែលបាននិយាយនាពេលនោះក៏គ្មានបំណង បន្តុះបង្អាប់ចំពោះនាងដែរ ផ្ទុយទៅវិញគឺគេមាន បំណងល្អជាមួយ នាងដោយចង់និយាយ ចំអែចំអន់រូបនាងលេងប៉ុណ្ណោះ សំ-ខាន់ក្នុងនោះគឺពិធីករម្នាក់នោះគេ និយាយឱ្យនាងថា សម្តែងក្នុងរឿង“ព្រះនាងព្រិលស” ធ្វើជាតួមេអាប ធ្មប់បើមើលទៅរាងសិចស៊ីអស់ទាស់ តែបើមើលមុខវិញគឺមើលមិនយល់ ។ ការពិតគឺដូច្នោះមែន ពេលតែងមុខមាត់ ជាតួស្រីមេធ្មប់ ខ្លួននាងផ្ទាល់បានទទួលស្គាល់ថា អាក្រក់មើលមែន ហើយធម្មតាទេតួមេធ្មប់មិនដែលមុខល្អទេ បើមុខល្អស្អាតលែង សមជាតួមេធ្មប់ហើយ ។ នាងបានបង្ហាញនូវទឹកចិត្តរីករាយពេលដឹងថាមានគេ ចាប់អារម្មណ៍លើរូបនាងដែលចេះសម្តែងបានសម ពិសេសចំពោះការដែលមានគេសរសើរថាប៉ិនប្រសប់ធ្វើឆ្កួត ។

 

ញឹម ចាន់ថន ជាតារាសិចស៊ីក្នុងរឿង“ព្រះនាងព្រិលស” បាន បង្ហើបឱ្យដឹងថា ពេលនេះនាងកំពុងតែសម្រករាង  ឱ្យមកនៅត្រឹម៥០គីឡូក្រាម គឺស្រកបាន ២ គីឡូក្រាម ។ នាងនិយាយបែបលេងសើច ប្រាប់ថា “ខំថែរាង ឱ្យស្អាតដើម្បីឆាប់បានប្តី(និយាយផងសើចផង)” ។ រួចហើយនាងក៏ប្តូរសម្តីវិញថា នាងមិនទៅខ្វល់ពីរឿងអ្នកណាស្រឡាញ់ ឬ មិនស្រឡាញ់រូបនាងទេ ព្រោះធ្លាប់មានមេរៀនជូរចត់ក្នុងជីវិតរួចទៅហើយ សំខាន់រូបនាងជាមនុស្សម្នាក់ត្រង់បំផុត ។

ញឹម ចាន់ថន ពីមុននាងត្រឹមតែជាអ្នកចម្រៀងប៉ុណ្ណោះ ក្រោយមក ក៏ត្រូវបានគេហៅឱ្យចូលថតវីដេអូបន្តបន្ទាប់ ដែលសរុបមកទល់ពេលនេះ នាងថតសម្តែងបានជាង ១០ រឿងហើយ ដោយក្នុងនោះបើទោះជាមិនបាន ធ្វើជាតួឯកក៏នាងបានសម្តែងជាតួអង្គកាចឆ្នាសក៏មាន តួស្លូតក៏មាន តួកំប្លែង ក៏មាន តួធ្មប់ក៏មាន... ។

រូបរាងសិចស៊ីរបស់ ញឹម ចាន់ថន ពិសេសដើមទ្រូងនាងដែល ទាក់ទាញអារម្មណ៍គេគ្រប់គ្នានោះត្រូវបាននាងអះអាងថា មិនបានកែច្នៃសោះឡើយ ពោលគឺជាអំណោយផលពីធម្មជាតិសុទ្ធសាធ ។ នាង ទទួលស្គាល់ថា បើច្រមុះនាងមានកែមែន ។ អ្វីដែលកាន់តែធ្វើឱ្យគេមាន ការចាប់អារម្មណ៍លើរូបនាងថែមទៀតនោះ គឺកាលពីរាត្រីថ្ងៃទី ២០ កញ្ញា ២០១១ ក្នុងកម្មវិធីអាណាចក្រតារាដែលរៀបចំនៅឯវិមានកាណាឌីយ៉ា ញឹម ចាន់ថន បានបង្ហាញខ្លួនជាមួយនឹងរ៉ូបខ្លីពណ៌ទឹកក្រូចត្រឹមភ្លៅ បញ្ចោញ នូវខោក្នុងពណ៌ខ្មៅ និង បង្អួតដើមទ្រូងដ៏សិចស៊ីរបស់នាង ធ្វើឱ្យអ្នក ដែលបានឃើញនាងនាពេលនោះចាប់អារម្មណ៍តាមមើលនាងស្ទើរ ភ្លឹក  ។

 

នាងមិនទាន់រកឃើញស្នេហ៍ថ្មីនៅឡើយក្រោយពីបែកបាក់គូស្នេហ៍ ចាស់ ។ នាងប្រាប់ថា មានគេសួរចិត្តដែរ តែទាស់ត្រង់នាងមិនទាន់ចង់បាន ពិសេសរបួសបេះដូងមិនទាន់សះស្បើយនៅឡើយ ។ ដូចសម្តីនាងមែន កន្លងទៅនេះគេមិនឃើញនាងដើរជាមួយមនុស្ស ប្រុសសោះ តែបែរជាឃើញដើរជាមួយមនុស្សស្រីដូចគ្នា រហូតនាំគ្នាចូលកម្សាន្តក្នុងក្លឹបពេលយប់ ធ្វើឱ្យមានការលេចឮពាក្យចចាមអារ៉ាម ថា នាងស្រឡាញ់ស្រីដូចគ្នា ។ ក្នុងបញ្ហានោះនាងបានបដិសេធរួច ហើយ និង និយាយថា “កាលនោះព្រោះតែអផ្សុក ទើបនាំមិត្តភក្តិចូលក្លឹបកម្សាន្ត តែឥឡូវមិនសូវបានចូលក្លឹបកម្សាន្តញ្ញឹកញ្ញាប់ឡើយគឺយូរៗទើបចូលទៅលេងម្តង” ៕

Comments ()

 
ព័ត៌មានថ្មីបំផុត
- ស្លៀកប៊ីគីនី​មុន​សំរាលកូន
- លីម៉ារីណាចូលរោងការនៅថ្ងៃទី២៧ឧសភា
- លោក រ៉ាយម៉ុន ឡាមភ្ជាប់ពាក្យជាមួយ តារាចិនកាត់វៀតណាម
- ពេជ្រ សុវណ្ណវិជ្ជរ៉ា ធ្វើខួបកំណើតបីម៉ឺនដុល្លារ
- លីវតឺហួរទិញយន្តហោះមួយគ្រឿងថ្លៃ៣២លានដុល្លា
ព័ត៌មានចាស់
- អ្នកចម្រៀង រីហាន់ណា ស្រាតនៅក្របមុខ Esquire
- ថៃល័រ ស្វីត ទទួលងារជា “ស្ត្រីប្រចាំឆ្នាំ”
- នរណាស៊ិចស៊ីជាងនរណា?
- ជូចា ហ៊ីយ៉ុន ត្រូវរិះគន់ពេលពាក់អាវ Hanbok បញ្ចោញទ្រូង
- សុខ ពិសី ទៅវត្តឧទ្ទិសកុសលជូនម្តាយ
- ពេជ្រ សោភា លេងស្ទីលថ្មី
- ពេជ្រ សេរីរ័ត្នចូលបារ
- អេឡិច ចាន់ត្រា ខ្ញុំមិនខ្វល់ពីរឿង ឆៃលី ដាឡែន បែកចិត្តមានថ្មី
- តារាហូលីវូដ Miranda Kerr ថតស្រាត
- តារាកូរ៉េ អូហ៍អ៊ីនហ៊ី បកស្រាយពីរ៉ូបចេញសុដន់
ព័ត៌មានបន្ទាប់
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED