ដំណឹងបន្ទាន់ៈ
សេចក្តីជូន​ដំណឹង=គេហទំព័រ phnompenhdaily.com.kh នេះ​​បានប្រកាស​លក់ ។ចាប់អារម្មណ៏​សូមទាក់ទង ទូរសព្ទ័​ ០១២ ៨៦៥ ៥៥៣ ឬ E mail=ppdailynews@gmail.com។ អរគុណ

សន្ទរករបស់លោកប្រាជ្ញស៊ីម អគ្គលេខាធិការក្លឹបអ្នក កាសែតកម្ពុជា ក្នុងឪកាសប្រារព្វខួប១០ឆ្នាំរបស់ក.អ.ក Print E-mail
Written by ភ្នំពេញដេលីញូវ   
Friday, 22 October 2010 22:50




 ថ្ងៃទី២៦សីហាឆ្នាំ២០០០មានអ្នក សារពត៌មានខ្មែរជាច្រើនរូប  មន្រ្តីនៃអង្គការអន្តរជាតិនិង មន្រ្តីនៃស្ថានទូតប្រទេសមួយចំនួន ប្រចាំនៅកម្ពុជាបានជួបជុំ និង អញ្ជើញមកសណ្ឋាគារសាន់វ៉េ ដើម្បីចូលរួមនិងតាមមើលការ ប្រកាសជាផ្លូវការសមាគមសារពត៌មានកម្ពុជា មួយ ។ នោះគឺជាថ្ងៃកំណើតក្លឹបអ្នកកាសែតកម្ពុជា ដែលបានកើតចេញពីអ្នកប្រកប អាជីពសារពត៌មានមួយក្រុមបានរៀបចំបងើ្កតឡើង ដើម្បីធ្វើសកម្មភាពបំរើផលប្រយោជន៍ របសអ្នកសារពត៌មានកម្ពុជា ។ ក្រុមអ្នកសារពត៌មាននោះមានបំណងប្រាថ្នា និង មានគោលដៅដូចៗ គ្នាគឺរៀបចំសមាគមអ្នកសារពត៌មានមួយ ដើម្បីការពារសិទ្ធិសេរីភាពអ្នកសារពត៌មាន លើកដំកើន វិជ្ជាជីវៈសារពត៌មាន និង ដើម្បីការពារផលប្រយោជន៏នឹងជីវភាព ថ្លៃថ្នូរបស់អ្នកសារពត៌មាន ។
 កាលពី១០ឆ្នាំមុន ខ្ញុំនៅចាំបាន ថាមានអ្នកកាសែត ៣ រូប បានស្ម័គ្រ ចិត្តសហការគ្នា ដើម្បីធ្វើជាអ្នកសំរបសំរួលប្រមូល និង អញ្ជើញអ្នកកាសែតដែលកំពុងធ្វើការនៅ តាមអង្គភាពផ្សេងៗគ្នាដែលខ្លះជាអ្នកកាសែត ដែលមានបទពិសោធន៍សារពត៌មានយូ រឆ្នាំ ខ្លះជាអ្នកកាសែត មានវិជ្ជាជីវៈ ចំនួនជាង២០រូបមកអង្គុយជុំគ្នានិយាយពី រឿងបង្កើតសហគមន៏ សារពត៌មានមួយ ដើម្បីគោលដៅការពារអ្នកសារពត៌មាន និង បំរើផលប្រយោជន៍អ្នកសារពត៌មានពិតប្រាកដ ។
 ប្រិយមិត្តនិងអស់លោកលោកស្រី អ្នកកាសែតជាង២០នាក់នោះ បានអង្គុយជាមួយគ្នានៅក្នុងការិយាល័យ របស់មូលនិធិ ខុន រ៉ាត អាឌិរណោអ៊ែរ ប្រចាំនៅកម្ពុជាហើយមានពេល ខ្លះពួកគេជជែកវែកញែកការងារដល់យប់ជ្រៅ ហើយមានយប់ខ្លះពួកគេទទួលទាននំប៉័ងជា មួយគ្នាទៀតផង ។ ពួកគេបានពិភាក្សាផ្លាស់ប្តូរយោបល់ អស់រយៈពេលជិត១ខែ រហូត ដល់ ចងក្រងបានឯកសារដ៏សំខាន់ពីរគឺលក្ខន្តិកសមាគមនឹងបទបញ្ជាផ្ទៃក្នុង ។ ទីបំផុតអ្នក កាសែត ជាង ២០ រូបនោះបានឈានទៅដល់ការចុះហត្ថ លេខាលើឯកសារ ប្រកាសជាផ្លូវការ បង្កើត ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី២៦ សីហាឆ្នាំ ២០០០ ។ ឆ្លៀតក្នុងឪកាសនេះអនុញាតិឲខ្ញុំថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ខុនរ៉ាដ អាឌិរណោអ៊ែរ ដែលបានជួយឧបត្ថម្ភ និង រួមចំណែកយ៉ាង សំខាន់ធ្វើឲក្លឹបអ្នកកាសែតកម្ពុជាបានចាប់បដិសន្ធិ ។
 
 ថ្ងៃនេះយើងបានឪកាសជួបជុំគ្នាដើម្បី រំលឹកនូវអ្វីៗដែលយើងបានធ្វើ ១០ឆ្នាំ កន្លងមកក៏ ដូចជាដើម្បីរួមគ្នាមើលឡើងវិញពីរឿងល្អៗ និងបញ្ហាខ្វះខាតរបស់យើងនៅក្នុងការអនុវត្តទិសដៅចំបងរបស់ក្លឹបយើងគឺ «ការពារសិទ្ធសេរីភាពរបស់អ្នកសារពត៌មាន ការពារផលប្រយោជន៍វិជ្ជាជីវៈនិងផល ប្រយោជន៍ជីវភាពរបស់អ្នកសារពត៌មាន ។ ដើម្បីសម្រេចគោលដៅខាងលើនេះ ក្លឹបអ្នកកាសែតដោយបានការជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុពីមូលនិធិ ខុន រ៉ាត់ អាឌិនណោអ៊ែរ និងអង្គការអន្តរជាតិផ្សេងៗទៀតជាដៃគូ យើងបានរៀបចំសកម្មភាពជាក់ស្តែងជា ច្រើនដូចជាការរៀបចំតុមូលពិភាក្សាបញ្ហាទាំងឡាយ ដែលមានផលប្រយោជន៍ចំពោះអ្នកសារពត៌មាន ជារៀងរាល់ខែ យើងបានរៀបចំការធ្វើសន្និសិទ្ធកាសែត សិក្ខាសាលា យើងបានបើកវគ្គបណ្តុះ បណ្តាលខ្លីៗទាក់ទិនដល់ការបង្កើនវិជ្ជាជីវៈ ដល់អ្នកសារពត៌មាន យើងបានបើក វគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងដល់ការប្រើប្រាស់ កុំព្យូទ័រនិងចំណេះដឹង ផ្សេងៗទៀត ។
  ការរៀបរាប់ខាងលើ ក្លឹបអ្នកកាសែតក៏បានប្រឹងប្រែងធ្វើសកម្មភាព ជួយការពារសិទ្ធសេរីភាពអ្នកសារពត៌មានតាមរយៈ ការសំរបសំរួលរកដំណោះស្រាយក្រៅប្រព័ន្ឋតុលាការ និង ក្នុងតុលាការនៅពេលដែល អ្នកសារពត៌មានត្រូវអាជ្ញាធរ និង ក្រសួងមានសមត្ថភាពឃាត់ខ្លួន និង ឃុំឃាំង ដើម្បីជួយឲ ស្ថិតនៅក្រៅឃុំ និងរួចផុតពីការចោទប្រកាន់បានជាច្រើនករណី ។
       យើងមានសមាជិក ជាង២០រូប ឥឡូវនេះ យើងមានសមាជិកជាង២០០នាក់ពិតមែនតែយ៉ាងនេះក៏ដោយក៏យើងទាន់សុទ្ឋិដិនិយមទេ ។ យើងក្លាហាននឹងនិយាយថា យើងនៅខ្វះខាត ហើយយើងមាន កាតព្វកិច្ចត្រូវធ្វើអ្វីៗជាច្រើនទៀត ។ យើងត្រូវការសាមគ្គីការគ្នា សហការណ៍គ្នាជាមួយ សមាគមសារពត៌មានផ្សេងៗទៀត និងត្រូវការជួយជ្រោមជ្រែងពីប្រិយមិត្តពិសេស ពីមូលនិធិ ខុន រ៉ាក់ ពីសហភាព ពីសហគមន៏ អន្តរជាតិ ពីអង្គការអន្តរជាតិផ្សេងៗ និងពីបណ្តាស្ថានទូត នានានឹងពីក្រសួងដែលពាក់ ព័ន្ឋជាបន្តទៀត។


 

Comments ()

 
ព័ត៌មានថ្មីបំផុត
- អ៊ុយ​ក្រេន​និង​រុស្សី ៣នាក់ កាត់​មេ​ដៃ​ជន​ជាតិ​ខ្មែរ
- ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរអ៊ិចស្រេព្ពស រងការរិះគន់
- ឆេះក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ម៉ីហុងទាំងស្រុង
- ភ្លើងអគ្គិសនីនៅភ្នំពេញ ស្លាប់រស់ដោយសារតែវៀតណាម?
- មន្ត្រីជំនាញកាំកុងត្រូលប្រមូលទំនិញខូចគុណភាព
ព័ត៌មានចាស់
- Air France បើកការហោះហើរត្រង់ភ្នំពេញប៉ារីសពីខែមីនា
- អតីតព្រះសង្ឃ នេតខៃ ជាប់ពន្ធនាគារ ១៧ ឆ្នាំ
- ផ្ទះខ្មោច
- តំរ៉ងជួរយ៉ាងវែង រង់ចាំចូលព្យាបាល
- វេទិការនិពន្ធនាយកសារកម្ពុជាលើកទី ៧ ចាប់អារម្មណ៍ទៅលើអនាគតវិស័យសារព័ត៌មាន
- មានការប្រែប្រួលថ្មីរបស់អ្នកលក់ដូរជុំផ្សារត្រូវរើចេញ
- ហេង ពៅ ត្រូវជាប់ពន្ធនាគារ ៥ ឆ្នាំបន្ថែមទៀត
- ប្រពន្ឋប្តឹងប្តី
- សហព្រះរាជាអាជ្ញាស្នើសុំឲ្យដាក់ទោស ឌុច អស់មួយជីវិត ប៉ុន្តែកាត់បន្ថយមកត្រឹម ៤៥ឆ្នាំ
- បុរសវិកលចរិតម្នាក់ ត្រូវគេវាយបែកឈាម
ព័ត៌មានបន្ទាប់
អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក
ថ្ងៃទី៥ខែ កក្កដាឆ្នាំ ២០១៣
រូបិយប័ណ្ណប្រទេសទិញចូលលក់ចេញ
1 USDរៀល-កម្ពុជា4040
4090
1 USDបាត-ថៃ29.00
29.50
1 USDដុង-វៀតណាម22002250
100 EUR យូរ៉ូ-អឺរ៉ុប1.2221.227
 RSS FEED